អាមេរិក គ្រោងចរចាជាមួយភាគី៣ លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម
- 2018-10-17 06:49:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក គ្រោងចរចាជាមួយភាគី៣ លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិក មានបំណងចរចាជាមួយ ជប៉ុន ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ចំនួន ៣ ផ្សេងៗគ្នា ដោយដំណើរការនេះ ត្រូវការពេលជាច្រើនខែ។ នេះបើតាមតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បញ្ជាក់។
តំណាងពាណិជ្ជកម្មអាមេរិក បានឲ្យដឹងថា គម្រោងចរចានេះ គឺបន្ទាប់ពីសហរដ្ឋអាមេរិក អនុវត្តគោលនយោបាយកំណែទម្រង់ពាណិជ្ជកម្មរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងបន្ទាប់ពីអាមេរិក ប្រឈមមុខនឹងចិនដែលជាមហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោក ក្នុងសង្គ្រាមពាណិជ្ជកម្ម។
លោក Robert Lighthizer បានឲ្យដឹងទៀតថា ការចរចាជាមួយភាគីជប៉ុន អាចធ្វើឡើងបន្ទាប់ពីរយៈពេល ៣ខែខាងមុខ។ ចំណែក ការចរចាជាមួយចក្រភពអង់គ្លេស នឹងត្រូវធ្វើឡើងបន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប នៅខែមីនា ឆ្នាំ២០១៩ខាងមុខ។ ការចរចា សង្កត់ធ្ងន់លើរបាំងពន្ធ ដើម្បីពាណិជ្ជកម្មសេរី៕
អត្ថបទទាក់ទង
មូលហេតុ ដែលចិនដាក់ទណ្ឌកម្មទំនិញអាមេរិក ក្នុងតម្លៃទាបជាងទណ្ឌកម្មរបស់អាមេរិក
ក្រុងប៉េកាំង ដាក់ទណ្ឌកម្មទៅលើទំនិញអាមេរិក ៦០ពាន់លានដុល្លារ