ម្ចាស់​រោងចក្រ​ដំឡើង​ផលិត​ផល​ Apple ​គ្រោង​ផ្លាស់​​ទីតាំង​មក​កាន់​អាស៊ី​អាគ្នេយ៍

  • 2018-10-27 09:47:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​នានា​ដែល​កំពុង​ធ្វើការ​ដំឡើង​ផលិតផល​របស់​ក្រុមហ៊ុន Apple មាន​គម្រោង​ផ្លាស់រោងចក្រ មក​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ឬ កោះ​តៃវ៉ាន់។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​វេបសាយ Vietnam Net កាល​ពី​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ​២០១៨។

កម្មការិនី នៅរោងចក្ររបស់ Foxconn កំពុងដំឡើង iPhone (រូបថត៖ macrumors.com)
ក្រុម​ហ៊ុន​ចិន GoerJek ដែល​មាន​រោងចក្រ​កំពុង​ដំឡើង​កាស AirPods បាន​បង្ហើប​ពី​គម្រោង​ផ្លាស់​ទីតាំង ​ពី​ប្រទេស​ចិន​ទៅ​កាន់​ប្រទេស​វៀតណាម ដោយសារ​ហានិភ័យ​បង្ក​ដោយ​​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក-ចិន។ ដូចគ្នា​នេះ​ដែរ ក្រុមហ៊ុន​តៃវ៉ាន់ Cheng Uei ដែល​ធ្វើការ​ផលិត​ខ្សែ និង​ឆ្នាំង​ឆាក iPhone ព្រមទាំង​ក្រុមហ៊ុន Petragon ដែល​ជា​ក្រុមហ៊ុន​ដំឡើង iPhone ធំ​ទី​២បន្ទាប់​ពី​ក្រុមហ៊ុន Foxconn ក៏​បាន​លាតត្រដាង​ពី​គម្រោង​ផ្លាស់​មក​កាន់​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ ក្នុង​នោះ​មាន វៀតណាម ថៃ ហ្វីលីពីន ជាដើម។

យោង​តាម​ការ​ស្រាវជ្រាវ​ពី​ក្រុមហ៊ុន AmCham ដែល​មាន​មូលដ្ឋាន​នៅ​ចិន ២ភាគ៣ នៃ​ក្រុមហ៊ុន​របស់​អាមេរិក​សរុប​ចំនួន ៤៣០ នៅ​ចិន បាន​រង​ផល​ប៉ះពាល់​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម។ ការ​ស្រាវជ្រាវ​បន្ត​ថា ៣០% នៃ​ក្រុមហ៊ុន​ទាំងនោះ ចង់​ផ្លាស់ប្ដូរ​រោងចក្រ​ចេញ​ពី​ប្រទេស​ចិន​៕

អត្ថបទទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;