ស្ថានទូតចិន បង្ហាញអារម្មណ៍ក្តុកក្តួលខ្លាំងចំពោះការបាក់រលំអគារដែលសាងសង់ដោយជនជាតិចិន
- 2019-06-24 02:06:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានទូតចិន បង្ហាញអារម្មណ៍ក្តុកក្តួលខ្លាំងចំពោះការបាក់រលំអគារដែលសាងសង់ដោយជនជាតិចិន
ចន្លោះមិនឃើញ
ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា កាលពីយប់មិញបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយបង្ហាញអារម្មណ៍ក្តុកក្តួលជាខ្លាំងចំពោះឧបទ្ទេវហេតុបាក់រលំអគារក្នុងខេត្តព្រះសីហនុ។
ស្ថានទូតចិន បន្តថា ក្រោយឧបទ្ទេវហេតុកើតឡើង ខ្លួនបានទំនាក់ទំនងផ្ទាល់ជាមួយសភាពាណិជ្ជកម្មចិននៅកម្ពុជា និងសហគ្រាសចិននៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីរៀបចំកម្លាំងជំនួយ និងសម្ភារៈ ចាត់ចែងគ្រឿងចក្រអេស្កាទ័រខ្នាតធំជាដើមចូលរួមក្នុងសកម្មភាពសង្រ្គោះឲ្យបានទាន់ពេល។
បច្ចុប្បន្ន ជនជាតិចិនដែលពាក់ព័ន្ធនឹងឧបទ្ទេវហេតុលើកនេះ ត្រូវកម្លាំងសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនបានហើយ ភាគីចិនគាំទ្រស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបើកការស៊ើបអង្កេតតាមផ្លូវច្បាប់ និងគាំទ្រទាំងស្រុងចំពោះភាគីកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនល្មើសទាំងឡាយដែលពាក់ព័ន្ធក្នុងឧបទ្ទេវហេតុលើកនេះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ស្ថានទូតចិន៕
អត្ថបទទាក់ទង៖
-ព័ត៌មានលម្អិតពីការបាក់ស្រុត អគារកំពស់ ៧ ជាន់នៅខេត្តព្រះសីហនុ
-ចំនួនអ្នកស្លាប់ដោយសារបាក់អគារនៅខេត្តព្រះសីហនុ កើនដល់ ២៤នាក់
-ទិដ្ឋភាពសម្ដេចហ៊ុន សែន ចុះទៅទីតាំងអគារដែលបាក់នៅខេត្តព្រះសីហនុ ទាំងកណ្ដាលអាធ្រាត្រ
-ឧកញ៉ាជាច្រើនរូប ចូលរួមជួយជនរងគ្រោះ ក្រោយសម្ដេចហ៊ុន សែន អំពាវនាវ