សម្តេច ហ៊ុន ​សែន៖ ថវិកា​ទទួល​ពី​សប្បុរសជន​បាន​ចំនួនជិត ២,២លាន​ដុល្លារ​ហើយ សម្រាប់​ជន​រងគ្រោះ

  • 2019-06-25 07:32:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ឱ្យដឹងថា តាម​ការអំពាវនាវរបស់​សម្តេច គឺ​ទទួលបាន​ថវិកាពីសប្បុរស​ជន​ចំនួន ២ ១៩៨ ៤០០​ដុល្លារ​អាមេរិកហើយ​ គិត​មកត្រឹម​ម៉ោង ១២ថ្ងៃត្រង់​នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១៩នេះ សម្រាប់​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​សព​ និង​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​បាក់រលំ​អគារ​នៅខេត្ត​ព្រះសីហនុ។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច​បាន​បញ្ជាក់​នៅលើ​ទំព័រហ្វេសប៊ុកយ៉ាង​ដូច្នេះ​ថា៖

-ថវិកា​នេះ​ត្រូវបាន​ឧបត្ថម្ភ​ជូនអ្នក​របួស​ក្នុងម្នាក់​១ម៉ឺន​ដុល្លារ​សម្រាប់​២៤នាក់។

-ឯ ២នាក់​ទៀត​ដែល​ស្ថិតក្រោម​គំនរ​បាក់បែក​ប្រមាណជិត​៦០ម៉ោង​ ដែលនៅ​រស់រាន​មាន​ជីវិត​ដោយសារ​ការ​ជួយ​សង្រ្គោះ​ត្រូវបាន​ឧបត្ថម្ភ​ក្នុងម្នាក់​ចំនួន​៣ម៉ឺន​ដុល្លារ។

-សរុប​អ្នករបួស​ចំណាយ​អស់​៣០ម៉ឺន​ដុល្លារ។

-ថវិកា​នៅ​សល់ ១ ៨៩៨ ៤០០ដុល្លារ​ត្រូវ​បែងចែក​ស្មើរៗ​គ្នា​សម្រាប់​អ្នកស្លាប់​ចំនួន ២៨នាក់​ដែលក្នុង​មួយ​នាក់​ទទួល​ចំនួន ៦៧ ៨០០ដុល្លារ​

-​នេះ​មិនគិតពី​ថវិកា​រាជ​រដ្ឋាភិបាល​១ម៉ឺន​ដុល្លារ ដែលជូន​ដល់​គ្រួសារ​អ្នក​ស្លាប់មួយ​ចំនួន​ក្រោយ១ថ្ងៃ​នៃថ្ងៃកើត​ហេតុ​ផងទេ៕

អត្ថបទ​ទាក់ទង

-បាក់​រលំ​អគារ​នៅខេត្ត​ព្រះសីហនុ៖ គ្រួសារ​សព​ទទួល​បាន​ថវិកាពី ៦ ទៅ ៧ម៉ឺន​ដុល្លារ

-រកឃើញ​អ្នកនៅ​មាន​ជីវិត២នាក់ ក្នុង​ឧបទ្ទវហេតុ​បាក់រលំអគារនៅខេត្តព្រះសីហនុ

-រាជរដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅខេត្ត​ព្រះសីហនុ

-ស្ថានទូត​ប្រទេស​ធំៗ៣ប្រចាំ​នៅ​កម្ពុជា ផ្ញើសារ​រំលែក​ទុក្ខ ចំពោះ​ឧបទ្ទវហេតុ​បាក់រលំ​អគារ​នៅខេត្ត​ព្រះសីហនុ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;