រដ្ឋាភិបាលថៃ ប្រតិកម្មនឹងលោក ថាក់ស៊ីន ដែលបានសរសេរបង្ហោះនៅលើបណ្ដាញសង្គម
- 2018-09-19 08:02:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋាភិបាលថៃ ប្រតិកម្មនឹងលោក ថាក់ស៊ីន ដែលបានសរសេរបង្ហោះនៅលើបណ្ដាញសង្គម
ចន្លោះមិនឃើញ
អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក Sansern Kaewkamnerd បានថ្លែងថា ប្រជាជនថៃអាចមើលឃើញដោយខ្លួនឯង ចំពោះស្ថានភាពនៅប្រទេសថៃ និងបានលើកពីបញ្ហាពាក់ព័ន្ធនឹងរឿងស្រូវអង្កររបស់អតីតរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ ប្រតិកម្មរបស់រដ្ឋាភិបាលថៃនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការបញ្ចេញមតិនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
យ៉ាងណាក៏ដោយ លោក Sansern Kaewkamnerd បានថ្លែងថា ប្រសិនបើរដ្ឋាភិបាលពុករលួយ នោះប្រទេសនឹងធ្លាក់ចូលទៅក្នុងស្ថានភាពដ៏ពិបាក ដែលលោកសំដៅលើគម្រោងស្រូវអង្កររបស់លោកស្រី យីងឡាក់។ លោកបន្តថា តុលាការផ្ដន្ទាទោសប្អូនស្រីបង្កើតរបស់លោកថាក់ស៊ីន ដោយសារបញ្ហាពុករលួយ ហើយមិនមានពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។
សូមជម្រាបថា លោកស្រី យីងឡាក់ ត្រូវតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងមិនប្រក្រតីក្នុងការទិញស្រូវមកស្ដុកទុក ដែលធ្វើឲ្យខាតបង់ថវិការដ្ឋយ៉ាងហោចណាស់ ៨ពាន់លានដុល្លារ។
បច្ចុប្បន្ន លោកថាក់ ស៊ីន និងលោកស្រីយីង ឡាក់ កំពុងរស់នៅក្រៅប្រទេស ដែលមិនមានប្រភពណាមួយ អាចបញ្ជាក់ពីប្រទេសដែលបងប្អូនទាំង២ កំពុងស្នាក់នៅបានឡើយ៕
អត្ថបទទាក់ទង