ចិន ប្រហារ​ជីវិត​ជនជាតិ​កាណាដា​ម្នាក់ ​ក្រោយ​ករណី​ Huawei

  • 2019-01-15 02:19:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តុលាការ​ចិន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៩ បាន​សម្រេច​ផ្ដន្ទាទោស​ប្រហារ​ជីវិត ជនជាតិ​កាណាដា​ម្នាក់ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​គ្រឿង​ញៀន ក្រោយពី​តុលាការ​ សម្រេច​ឲ្យ​​ពន្ធនាគារ​រយៈ​ពេល ១៥​ឆ្នាំ​។ ការ​ប្រហារជីវិត​ជនជាតិ​កាណាដា​នេះ គឺ​បន្ទាប់​ពី​ ការ​ចាប់ខ្លួន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ចិន Huawei នៅ​ក្នុង​ប្រទេស​កាណាដា កាលពី​ខែ​មុន​។

តុលាការ​ចិន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៩ បាន​សម្រេច​ផ្ដន្ទាទោស​ប្រហារ​ជីវិត ជនជាតិ​កាណាដា ឈ្មោះ Robert Lloyd Schellenberg ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​គ្រឿង​ញៀន​ (រូប៖ radionz)
តុលាការ​ក្រុង Dalian នៃ​ខេត្ត Liaoning បាន​សម្រេច​ប្រហារ​ជីវិត​ជន​ជាតិ​កាណាដា​ឈ្មោះ Robert Lloyd Schellenberg ។ បុរស​ដែល​មាន​វ័យ ៣៦​ឆ្នាំ​នេះ ធ្លាប់​អះអាង​ថា ខ្លួន​មិនមែន​ជា​អ្នក​រត់​ពន្ធ​គ្រឿងញៀន​នោះ​ទេ ពោល​គឺ​ខ្លួន​មក​ប្រទេស​ចិន ក្នុង​នាម​ជា​អ្នក​ទេសចរ​តែប៉ុណ្ណោះ។

សូម​ជម្រាប​ថា ក្រោយ​មាន​ការ​ចាប់ខ្លួន​មេ​ Huawei ក្រុង​ប៉េកាំង បាន​ឃាត់ខ្លួន​ជនជាតិ​កាណាដា​ចំនួន ២រូប​ ដែល​ម្នាក់​ជា​មន្ត្រីទូត និង​ម្នាក់ទៀត​ជា​ទីប្រឹក្សា​ជំនួញ​៕

អត្ថបទទាក់ទង

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;