ពេលមកដល់ខ្មែរ! ឪពុករបស់នារីអង់គ្លេសដែលបាត់ខ្លួននៅកោះរ៉ុង និយាយយ៉ាងម៉េចដែរ?
- 2019-10-30 08:08:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលមកដល់ខ្មែរ! ឪពុករបស់នារីអង់គ្លេសដែលបាត់ខ្លួននៅកោះរ៉ុង និយាយយ៉ាងម៉េចដែរ?
ចន្លោះមិនឃើញ
លោក Phil Bambridge ត្រូវជាឪពុករបស់នារីជនជាតិអង់គ្លេសដែលបាត់ខ្លួននៅកោះរ៉ុង ឈ្មោះ Amelia Bambridge បានមកដល់កម្ពុជា កាលពីយប់ថ្ងៃទី២៧ ខែតុលា ក្រោយទទួលដំណឹងនេះ។
លោកបាននិយាយថា លោកមិនសង្ឃឹមថាកូនស្រីលោកនៅរស់មានជីវិតឡើយ ប៉ុន្តែយ៉ាងហោចក៏អាចរកសាកសពឃើញដែរ។ «ខ្ញុំគ្រាន់តែសង្ឃឹមថា យើងអាចរកឃើញនាង ប៉ុន្តែវាហាក់ដូចជាពិបាកណាស់។ ខ្ញុំមានសុទិដ្ឋិនិយមសោះឡើយ លុះត្រាតែមានអភិនិហាកើតឡើង។ ខ្ញុំសង្ឃឹមថា អាភិនិហាពិតជាអាចកើតមានឡើង ប៉ុន្តែខ្ញុំមិនគិតថា យើងនឹងឃើញនាងឡើយ»។ នេះបើតាមការចុះផ្សាយរបស់ The Guardian។
សូមជម្រាបថា នារីដែលបាត់ខ្លួន មានឈ្មោះ BAMBRIDGE AMELIA LOUISE (ឬ Amelia Bambridge) កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣ បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង នៅម៉ោង៥:០០ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង៦:០០ល្ងាច។ នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨:១៥នាទីយប់ ថ្ងៃខែឆ្នាំដដែលក្នុងគោលបំណងទេសចរណ៍។
មុនបាត់ខ្លួនគេបានប្រទះឃើញនារីនោះលើកចុងក្រោយនៅម៉ោង៣:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង (Police Beach) ក្រោយមកក៏បាត់ដំណឹងតែម្តង។ សមត្ថកិច្ចមូលដ្ឋានបានរកឃើញកាបូប និងសម្ភារៈមួយចំនួនរបស់នាងនៅលើផ្ទាំងថ្មជាប់ឆ្នេរក្បែរកន្លែងធ្វើពិធីជប់លៀងនោះផងដែរ។ ករណីនេះ អាជ្ញាធរក្រុងកោះរ៉ុង បានព្យាយាមស្វែងរកនារីរងគ្រោះក្រោយទទួលដំណឹងភ្លាមៗពីការបាត់ខ្លួននេះ៕
ចុចអាន៖
ឪពុកម្តាយរបស់នារីអង់គ្លេសដែលបាត់ខ្លួននៅកោះរ៉ុង បានមកដល់កម្ពុជាហើយ
សមត្ថកិច្ចសួរចម្លើយមនុស្សជាង ២០នាក់ ក្នុងរឿងបាត់ខ្លួននារីអង់គ្លេសនៅកោះរ៉ុង