[វីដេអូ] សិប្បកម្ម​ផលិត​ទឹកត្រី​តែមួយ​គត់​នៅ​ស្ទឹងត្រែង បន្តប្រឹងប្រែងប្រជែងនឹងទឹកត្រីបរទេស

  • 2018-08-09 08:57:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទឹកត្រី​សញ្ញា​ត្រី​ប៉ាស៊ីអ៊ី ជា​ទឹកត្រី​ដែល​ល្បី​ថា​​ឆ្ងាញ់ មិន​ចាញ់​ទឹកត្រី​នាំចូល​ពី​បរទេស​នោះទេ។ ទឹកត្រីគ្មាន​ជាតិ​គីមី​នេះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​សហគ្រាស​សហគមន៍​ស្រ្ដី​ផលិត​ទឹកត្រី​កោះព្រះ ស្ថិត​ក្នុង​ភូមិ​កោះព្រះ ឃុំ​កោះព្រះ ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង។

សហគមន៍​ស្រ្ដី​ផលិត​ទឹកត្រី​កោះព្រះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១២ ដោយ​​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ ពិសេស​ស្រ្តី​។

ចង់ដឹង​ដំណើរ​ដើមទង​ដែល​ធ្វើ​ឲ្យ​ទឹកត្រី​នេះ​ល្បី​ឈ្មោះ សូម​ប្រិយមិត្ត​ ទស្សនា​វីដេអូ ដែល​ផលិត​ដោយ​ក្រុមការងារ​ [ផ្លូវទៅស្រុក] ដូចខាងក្រោម៖

ដើម្បី​ទស្សនា​វីដេអូ​ជាច្រើនទៀត សូម​ចុច​ត្រង់នេះ

សូម​ទស្សនា​បណ្ដុំរូបភាព ដូចខាងក្រោម៖

ត្រី​ដែល​យក​មក​ធ្វើ​ជា​ទឹកត្រី សញ្ញា​រូប​ត្រី​ប៉ាស៊ីអ៊ី
អ្នក​ស្រី ញ៉ុន វណ្ណារ៉ា កំពុង​ដួស​កំណក​ពពុះ ចេញ​ពី​ខ្ទះ​ស្ងោរ​ទឹក​ត្រី
អ្នក​ស្រី ញ៉ុន វណ្ណារ៉ា និង​បុគ្គលិក កំពុង​បង្ហូរ​ទឹក​ត្រី​ពី​ធុង​ ចូល​ក្នុង​ដប
អ្នក​ស្រី ញ៉ុន វណ្ណា​រ៉ា កំពុងពិនិត្យ​មើល​ទឹកត្រី​ដែល​ទើប​ផលិត​ហើយ
ទឹក​ត្រី​សញ្ញា​រូប​ត្រី​ប៉ាស៊ីអ៊ី
ក្រុម​ស្ដ្រីដែល​ធ្វើការ​ក្នុង​សហគមន៍​ស្រ្ដី​ផលិត​ទឹកត្រី​កោះព្រះ

ចុច​អាន​អត្ថបទ​ទាក់ទង៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;