Huawei ចាត់វិធានការលើបុគ្គលិកដែលបង្ហោះលើ Twitter តាម iPhone ហើយ
- 2019-01-04 07:20:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei ចាត់វិធានការលើបុគ្គលិកដែលបង្ហោះលើ Twitter តាម iPhone ហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Huawei នៅក្នុងសប្ដាហ៍នេះ បានចេញវិធានការលើបុគ្គលិករបស់ខ្លួន ដែលបានប្រើប្រាស់ iPhone ធ្វើការបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter កាលពីថ្ងៃឆ្លងឆ្នាំសាកល នាពេលកន្លងទៅ។
Huawei បានសម្រេចទម្លាក់តំណែង និងកាត់ប្រាក់ខែបុគ្គលិក ចំនួន ២នាក់ ដែលកាន់គណនីផ្លូវការរបស់ Huawei ។ បុគ្គលិកទាំង២ ត្រូវកាត់ប្រាក់ខែក្នុងម្នាក់ ប្រមាណជាង ៥០០០យ័ន ឬ ៧៣០ដុល្លារអាមេរិក។ ក្នុងនោះ ម្នាក់ជាប្រធានក្រុមទីផ្សារបែបឌីជីថល។ យ៉ាងណាមិញ Huawei បានបដិសេធក្នុងការបំភ្លឺ ជុំវិញព័ត៌មាននេះ។
សូមជម្រាបថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលចូល ២០១៩ កន្លងទៅនេះ គណនី Marques Brownlee ម្ចាស់ Channel ល្បីឈ្មោះ MKBHD បានចាប់នូវកំហុសមួយ ដោយរកឃើញថាគណនីផ្លូវការ Huawei Technologies បានបង្ហោះសារអបអរឆ្នាំថ្មីដោយប្រើប្រាស់ទូរសព្ទ iPhone ជាប់ដោយពាក្យថា "via Twitter for iPhone"៕
អត្ថបទទាក់ទង
ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ត្រូវអាជ្ញាធរកាណាដាចាប់ខ្លួន
ឆ្នាំថ្មីខាងមុខ ត្រាំ គ្រោងផ្ដល់កាដូទឹកភ្នែកមួយឲ្យ Huawei និង ZTE
កាណាដា ព្រមានអាមេរិកកុំធ្វើនយោបាយលើករណីបត្យាប័នកូនស្រីរបស់មេ Huawei
ក្រុងប៉េកាំង ចាប់ឃុំខ្លួនអតីតមន្រ្តីទូតកាណាដា ខណៈភាពតានតឹងកើនឡើងលើបញ្ហា Huawei
ចិន៖ បើកាណាដាដោះស្រាយរឿង Huawei មិនត្រឹមត្រូវ កាណាដានឹងប្រឈមផលវិបាកធ្ងន់ធ្ងរ