ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅរាជធានីភ្នំពេញ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ
- 2019-01-02 09:23:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅរាជធានីភ្នំពេញ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ
ចន្លោះមិនឃើញ
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ដែលជាអភិបាលរាជធានីភ្នំពេញ រយៈពេល២ឆ្នាំចុងក្រោយនេះ គឺបានដឹកនាំ កសាងនូវសមិទ្ធផលធំៗជាច្រើន ក្នុងនោះរួមមាន៖
-បន្តការស្ថាបនាមហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ៦A ប្រវែងជាង ២៤គីឡូម៉ែត្រ បានបញ្ចប់ ជាមួយនឹងការដាក់បង្គោលភ្លើងបំភ្លឺសាធារណៈជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងមហាវិថីនេះ។ ចុចអានបន្ថែម
-មានការសាងសង់ស្ពានបេតុងឆ្លងទន្លេសាប ដោយបានស្ថាបនារួចរាល់ ស្ពានបាឡេឆ្លងកាត់ទន្លេសាប នៅមុខឃ្លាំងប្រេងសាំងសូគីម៉ិច ក្នុងខណ្ឌប្ញស្សីកែវ។ ចុចអានបន្ថែម
-ការបើកការដ្ឋានស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ។ ចុចអានបន្ថែម
-ស្ថាបនាផ្លូវប្រទះឡាង ខណ្ឌដង្កោ ផ្លូវមេពីព្រៃស ទៅទួលពង្រ។ ចុចអានបន្ថែម
-ផ្លូវក្រវាត់ក្រុងទី២ ដែលកំពុងស្ថាបនា។ ចុចអាន
-បន្តចូលរួមកសាងស្ពានអាកាសផ្សារដីហុយ ដែលបានដាក់ដំណើរការឱ្យប្រជាពលរដ្ឋធ្វើដំណើររាល់ថ្ងៃនេះ។ ចុចអានបន្ថែម
-បន្តការស្ថាបនាបញ្ចប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ។ ចុចអានបន្ថែម
-ធ្វើការពង្រីកផ្លូវសហព័ន្ធរុស៊្សី ដែលមកដល់ពេលនេះសម្រេចបាន ៩០ភាគរយហើយ។
-ការងារដាក់បង្គោលភ្លើងបំភ្លឺសាធារណៈលើបណ្តោយផ្លូវជាតិលេខ១ ចាប់ពីភូមិក្តីតាកុយ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល។
-ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈតាមបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅរហូតដល់ព្រំប្រទល់ខេត្តកណ្តាល និងផ្លូវនៅក្នុងក្រុងជាច្រើនខ្សែទៀតផង ដូចជា ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈតាមបណ្តោយផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ រហូតជិតដល់ផ្លូវទួលពង្រ ។
-រួមជាមួយនឹងការដាក់ភ្លើងស្តុបថ្មីចំនួន ១១៥ទីតាំង ដែលជាជំនួយរបស់អង្គការ JICA ប្រទេសជប៉ុន។
លោក សាំ ពិសិដ្ឋ បន្តថា ក្រៅពីនេះលោកអភិបាលរាជធានីភ្នំពេញ បានដឹកនាំកសាងនូវស្ថានីយបូមទឹកជាច្រើនកន្លែង ដូចជាស្ថានីយបុរី ១០០ខ្នង ស្ថានីយលូ៥ ដែលស្ថានីយទាំង២កន្លែងនេះ ត្រូវបានស្ថាបនាបានប្រមាណ ៨០ភាគរយហើយ។ លោក ឃួង ស្រេង ក៏បានចូលរួមបន្តកសាងស្ថានីយបូមទឹកបឹងទំពុន ដែលបានបន្ថែមម៉ូទ័រ២គ្រឿង ការងារស្ថាបនាបង្ហើយស្ថានីយបូមទឹកបឹងត្របែក ស្ថានីយបូមទឹកទួលគោកទី១ និងស្ថានីយបូមទឹកទួលគោកទី២ ដែលស្ថានីយទាំងអស់នេះ មានសមត្ថភាពបូមទឹកខ្លាំងជាងមុនច្រើនដង រហូតទៅដល់ ៥ម៉ែត្រគូបក្នុងមួយវិនាទី ដើម្បីរំដោះ និងកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញផងដែរ។
ក្នុងអាណត្តិរបស់លោក ឃួង ស្រេង បានដឹកនាំការកសាង និងប្រែក្លាយប្រឡាយស្ទឹងមានជ័យ ពីទឹកស្អុយ និងសំរាមភក់ជ្រាំឱ្យទៅជាប្រឡាយបេតុងអារមេ មានផ្លូវដើរអមមាត់ប្រឡាយហើយឱ្យប្រជាពលរដ្ឋដែលធ្លាប់រស់នៅលើប្រឡាយ មានសិទ្ធិសាងសង់ផ្ទះរស់នៅសមរម្យផងដែរ៕
ប្រភពអត្ថបទ៖ វិបសាយក្រសួងព័ត៌មានចុះផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨