អាមេរិក បង្ហាញគោលជំហររបស់ខ្លួន ជុំវិញករណីប្រហារជីវិតជនជាតិកាណាដា
- 2019-01-17 08:45:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក បង្ហាញគោលជំហររបស់ខ្លួន ជុំវិញករណីប្រហារជីវិតជនជាតិកាណាដា
ចន្លោះមិនឃើញ
ក្រោយតុលាការចិន សម្រេចផ្ដន្ទាទោសប្រហារជីវិតជនជាតិកាណាដាម្នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន សហរដ្ឋអាមេរិកបានបង្ហាញគោលជំហររបស់ខ្លួន ដោយគាំទ្រប្រសាសន៍របស់នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ដែលអះអាងថា ករណីនេះជារឿងនយោបាយ។
សេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ពីការព្រួយបារម្ភរបស់រដ្ឋមន្ត្រីការបរទេសទាំងពីរ ពាកព័ន្ធនឹងការចាប់ខ្លួន និងការដាក់ទោសជនជាតិកាណាដាមួយចំនួន ដោយសារហេតុផលនយោបាយរបស់រដ្ឋាភិបាលចិន។
គួររំឭកថា តុលាការចិន បានសម្រេចដាក់ទោសប្រហារជីវិត ជនជាតិកាណាដា ឈ្មោះ Robert Lloyd Schellenberg ដែលមានជាប់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន ក្រោយពីជាប់ក្នុងពន្ធនាគាររយៈពេល ១៥ឆ្នាំ។ ការផ្ដល់ទោសប្រហារជីវិតជនជាតិកាណាដានេះ គឺបន្ទាប់ពីអាជ្ញាធរកាណាដា បានចាប់ខ្លួនប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចិន Huawei លោកស្រី Meng Wanzhou នៅក្រុង Vancouver កាលពីដើមខែធ្នូ ឆ្នាំ២០១៨ តាមសំណើរបស់ អាមេរិក ដែលចោទលោកស្រី ថាបានរំលោភលើទណ្ឌកម្មដែលអាមេរិក ដាក់ លើប្រទេសអ៊ីរ៉ង់។
ក្រោយការឃាត់ខ្លួនប្រធានផ្នែកហិរញ្ញវត្ថុរបស់ Huawei នេះ ជនជាតិកាណាដា ២រូប រួមមានឈ្មោះ Michael Kovrig និង Michael Spavor ក៏ត្រូវបានអាជ្ញាធរចិន ឃាត់ខ្លួនវិញផងដែរ។ ក្រសួងការបរទេសកាណាដា បានព្រមានពលរដ្ឋខ្លួន ចំពោះការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសចិន ក្រោយការសម្រេចរបស់តុលាការចិន ករណីរបស់ឈ្មោះ Schellenberg ៕
អត្ថបទទាក់ទង
នាយករដ្ឋមន្ត្រីកាណាដា ប្រតិកម្មនឹងចិន ដែលកាត់ទោសប្រហារជីវិតពលរដ្ឋខ្លួន
ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ត្រូវអាជ្ញាធរកាណាដាចាប់ខ្លួន
រដ្ឋមន្រ្តីការបរទេស៖ ចិនមិននៅស្ងៀមឡើយ ចំពោះការប៉ះពាល់លើពលរដ្ឋខ្លួនដែលនៅក្រៅប្រទេស
ក្រុងប៉េកាំង ចាប់ឃុំខ្លួនអតីតមន្រ្តីទូតកាណាដា ខណៈភាពតានតឹងកើនឡើងលើបញ្ហា Huawei