គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​ធ្វើឱ្យ​ចំណូល​ពលរដ្ឋ​កើនឡើង តាម​រយៈ​កសិកម្ម​ទំនើប

  • 2017-05-31 08:38:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​ខ្មែរ​រួបរួម​ជាតិ មាន​គោល​នយោបាយ​មូលដ្ឋាន​អាទិភាព ចំនួន ៩​ចំណុច សម្រាប់​ការ​ចូលរួម​ប្រកួត​ប្រជែង​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​២០១៧​នេះ។

១. បង្ក្រាប និង​ទប់ស្កាត់ អំពើ​ចោរកម្ម ក្មេង​ទំនើង ហិង្សា​ក្នុង​គ្រួសារ និងការ​សេព​គ្រឿងញៀន ដោយ​ពង្រឹង​ការ​អនុវត្ត​តាម​យន្តការ និង​ច្បាប់​ដែលមាន​ស្រាប់ ធ្វើឱ្យ​មាន​សន្តិសុខ សណ្តាប់​ធ្នាប់ ក្នុង​មូលដ្ឋាន។

២. ពង្រឹង​អភិបាល​កិច្ច​ល្អ តម្លាភាព ជាពិសេស លុប​បំបាត់​ការយក​កម្រៃ​ក្រៅ​ផ្លូវការ​លើ​សេវា​សាធារណៈ គ្រប់​ប្រភេទ រួមទាំង​សេវា​សុខាភិបាល។ ប្រើប្រាស់​ថវិកា​រដ្ឋ និង​ធនធាន​ពី​ប្រភព​ផ្សេងៗ យកទៅ​អភិវឌ្ឍ​ឃុំ-សង្កាត់ ដោយមាន​កា​រចូលរួម​ពី​ពលរដ្ឋ។

៣. លុប​បំបាត់​អំពើ​យុត្តិធម៌ ការ​រើសអើង បក្ខ​ពួក និង​គ្រួសារ​និយម ឈរលើ​មូលដ្ឋាន​ស្មើភាព​គ្នា​ចំពោះ​មុខច្បាប់។

៤. ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ចំណូល​ច្រើន តាមការ​បង្កើន​ផលិតភាព​កសិកម្ម​ទំនើប និងមាន​ទីផ្សារ​ស្រូបយក​ផលិតផល​ក្នុង​តម្លៃ សមស្រប​តាម​ទីផ្សារ។

៥. បង្កើត​ការងារ សម្រាប់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ការធ្វើ​ចំណាក​ស្រុក។

៦. ប្រឆាំង ការ​បំផ្លាញ​ធនធាន​ធម្មជាតិ កាប់​ព្រៃឈើ និងការ​រុករក​រ៉ែ​ខុសច្បាប់​គ្រប់​រូបភាព ដោយ​ពង្រឹង​ការពារ​បរិស្ថាន។

៧. ប្រឆាំង ការ​រំលោភ​បំពាន​ដីធ្លី រឹបអូស​ទ្រព្យ​សម្បត្តិ​ប្រជា​ពលរដ្ឋ និង​ពង្រឹង​វិធានការ​ចំពោះ​ជន​អន្តោប្រវេសន៍។

៨. លើក​កម្ពស់ សមភាព​យេនឌ័រ ស្រ្តី យុវជន កម្មករ កម្មការិនី ឱ្យ​ចូលរួម​សកម្ម​ក្នុង​នយោបាយ។

៩. ខិតខំ​ប្រមែ​ប្រមូល​ប្រភព​ធនធាន ដើម្បី​ជួសជុល និង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ប្រព័ន្ធ​ធារាសាស្រ្ត ក្នុង​មូលដ្ឋាន។

សូម​បញ្ជាក់​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានចុះ​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត នៅ​ឃុំ-សង្កាត់ ចំនួន ៧១៣ ក្នុង​គ្រប់​រាជធានី-ខេត្ត លើកលែង​តែ​ខេត្ត​កែប​មួយ​ប៉ុណ្ណោះ ដែល​មាន​បេក្ខជន​សរុប​ចំនួន ១០៤១៧​នាក់ ក្នុងនោះ​ស្រ្តី ៤១៨០នាក់៕

អត្តបទ​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​គណបក្ស​ផ្សេងៗ៖

១. គណបក្ស​សំបុក​ឃ្មុំ​សង្គមប្រជាធិបតេយ្យ

២. គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា

៣. គណបក្ស​សញ្ជាតិ​កម្ពុជា

៤. គណបក្សសាធារណរដ្ឋ​ប្រជាធិបតេយ្យ

៥. គណបក្ស​យុវជន​កម្ពុជា

៦. គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន

៧. គណបក្ស ហ៊្វុន ស៊ិន ប៉ិច

បញ្ជាក់៖ ខ្លីៗ នឹង​ជម្រាប​ជូន​ពី​គោល​នយោបាយ​របស់​គណបក្ស​ដទៃ​ទៀត​ជាបន្តបន្ទាប់

អត្ថបទ៖ សំភី

អត្ថបទថ្មី
;