ហេដ្ឋា​រចនាសម្ព័ន្ធ​សំខាន់ៗ​​នៅ​​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​២ឆ្នាំ​ចុងក្រោយ​នេះ

  • 2019-01-02 09:23:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 46

ចន្លោះមិនឃើញ

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឱ្យដឹង​ថា ក្រោមការ​ដឹកនាំ​របស់​លោក ឃួង ស្រេង ដែល​ជា​អភិបាល​រាជធានី​ភ្នំពេញ រយៈពេល​២ឆ្នាំចុង​ក្រោយ​នេះ គឺ​បាន​ដឹកនាំ កសាង​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន ក្នុងនោះ​រួមមាន៖

-បន្ត​ការ​ស្ថាបនា​មហាវិថី​ឈ្នះឈ្នះ ចាប់ពី​ផ្លូវជាតិ​លេខ៤ ដល់​ផ្លូវជាតិ​លេខ៦A ប្រវែង​ជាង ២៤​គីឡូម៉ែត្រ បាន​បញ្ចប់ ជាមួយ​នឹង​ការ​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​ជូន​ប្រជាពល​រដ្ឋ ដែលធ្វើ​ដំណើរ​តាម​ដង​មហាវិថី​នេះ។ ចុចអាន​បន្ថែម

-មាន​ការ​សាងសង់​ស្ពាន​បេតុង​ឆ្លង​ទន្លេសាប ដោយបាន​ស្ថាបនា​រួចរាល់ ស្ពាន​បាឡេ​ឆ្លងកាត់​ទន្លេសាប នៅមុខ​ឃ្លាំង​ប្រេង​សាំង​សូគីម៉ិច ក្នុង​ខណ្ឌ​ប្ញស្សីកែវ។ ចុចអាន​បន្ថែម

-ការ​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវក្រោមដី​នៅ​រង្វង់​មូល​ចោមចៅ។ ចុចអាន​បន្ថែម

-ស្ថាបនា​ផ្លូវ​ប្រទះ​ឡាង ខណ្ឌ​ដង្កោ ផ្លូវ​មេពី​ព្រៃស ទៅ​ទួល​ពង្រ។ ចុចអាន​បន្ថែម

-ផ្លូវ​ក្រវាត់ក្រុង​ទី២ ដែល​កំពុង​ស្ថាបនា។ ចុចអាន

-បន្ត​ចូលរួម​កសាង​ស្ពាន​អាកាស​ផ្សារ​ដីហុយ ដែលបាន​ដាក់​ដំណើរការ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​រាល់ថ្ងៃ​នេះ។ ចុចអាន​បន្ថែម

-បន្ត​ការ​ស្ថាបនា​បញ្ចប់​ផ្លូវជាតិ​លេខ១ ខណ្ឌ​ច្បារ​អំពៅ។ ចុចអាន​បន្ថែម

-ធ្វើការ​ពង្រីក​ផ្លូវ​សហព័ន្ធ​រុស៊្សី ដែល​មក​ដល់​ពេលនេះ​សម្រេច​បាន ៩០ភាគរយ​ហើយ។

-ការងារ​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ១ ចាប់ពី​ភូមិ​ក្តីតាកុយ រហូតដល់​ព្រំប្រទល់​ខេត្តកណ្តាល។

-ដាក់​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ចាប់ពី​រង្វង់មូល​ចោមចៅ​រហូតដល់​ព្រំប្រទល់​ខេត្ត​កណ្តាល និងផ្លូវ​នៅក្នុង​ក្រុង​ជាច្រើន​ខ្សែ​ទៀតផង ដូចជា ដាក់​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​តាម​បណ្តោយ​ផ្លូវជាតិលេខ​៣ ចាប់ពី​រង្វង់មូល​ចោមចៅ រហូតជិត​ដល់ផ្លូវ​ទួលពង្រ ។

-រួមជាមួយ​នឹងការ​ដាក់​ភ្លើងស្តុបថ្មី​ចំនួន ១១៥​ទីតាំង ដែលជា​ជំនួយ​របស់​អង្គការ JICA ប្រទេស​ជប៉ុន។

លោក សាំ ពិសិដ្ឋ បន្ត​ថា ក្រៅពីនេះ​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កសាង​នូវ​ស្ថានីយ​បូមទឹក​ជាច្រើន​កន្លែង ដូចជា​ស្ថានីយបុរី ១០០​ខ្នង ស្ថានីយ​លូ៥ ដែល​ស្ថានីយ​ទាំង២កន្លែង​នេះ ត្រូវបាន​ស្ថាបនា​បាន​ប្រមាណ ៨០ភាគរយ​ហើយ។ លោក ឃួង ស្រេង ក៏​បាន​ចូលរួម​បន្ត​កសាង​ស្ថានីយ​បូមទឹក​បឹងទំពុន ដែលបាន​បន្ថែម​ម៉ូទ័រ​២គ្រឿង ការងារ​ស្ថាបនា​បង្ហើយ​ស្ថានីយ​បូមទឹក​បឹង​ត្របែក ស្ថានីយ​បូមទឹក​ទួលគោក​ទី១ និង​ស្ថានីយ​បូមទឹក​ទួលគោក​ទី២ ដែល​ស្ថានីយ​ទាំងអស់នេះ មាន​សមត្ថភាព​បូមទឹក​ខ្លាំង​ជាង​មុន​ច្រើនដង រហូតទៅ​ដល់ ៥ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី ដើម្បី​រំដោះ​ និងកាត់​បន្ថយ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅរាជធានី​ភ្នំពេញ​ផងដែរ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

ក្នុង​អាណត្តិ​របស់​លោក​ ឃួង ស្រេង បាន​ដឹកនាំ​ការ​កសាង និង​ប្រែក្លាយ​ប្រឡាយ​ស្ទឹង​មានជ័យ ពី​ទឹកស្អុយ និង​សំរាម​ភក់ជ្រាំ​ឱ្យទៅ​ជា​ប្រឡាយ​បេ​តុង​អារ​មេ មាន​ផ្លូវដើរ​អមមាត់​ប្រឡាយ​ហើយ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រស់នៅ​លើ​ប្រឡាយ មាន​សិទ្ធិ​សាងសង់​ផ្ទះ​រស់នៅ​សមរម្យ​ផងដែរ៕

ប្រភព​អត្ថបទ៖ វិបសាយ​ក្រសួង​ព័ត៌មាន​ចុះផ្សាយ​នៅថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨

អត្ថបទ៖ សំភី

;