[វីដេអូ] ទម្រាំ​ជោគជ័យ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ទន្សាយ​ដំបូង​គេ​នៅ​កម្ពុជា ធ្លាប់​ជម្នះឧបសគ្គ​អ្វីខ្លះ?

  • 2018-08-22 07:20:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្ដើមចេញ​ពី​ការ​ស្រលាញ់​សត្វ​ អ្នកស្រី កែវ ម៉ាឡែន បាន​ចាប់​ផ្ដើម​ចិញ្ចឹម​ទន្សាយ​លក់ នៅ​ឆ្នាំ ២០១០។ ពីដំបូង​ឡើយ អ្នកស្រី បាន​​ចិញ្ចឹម​ទន្សាយ​តែ​ពីរបី​ក្បាល​ប៉ុណ្ណោះ​ ប៉ុន្ដែ​បច្ចុប្បន្ន​នេះ កសិដ្ឋាន​របស់​អ្នកស្រី មាន​ទន្សាយ​រហូត​ដល់ជិត ១ពាន់ក្បាល​។

កសិដ្ឋាន​របស់​អ្នកស្រី​ម៉ាឡែន មានឈ្មោះថា Cambo​farm ​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។ ​កសិដ្ឋាន​​ចិញ្ចឹម​ទន្សាយ​ដំបូង​គេ​នៅ​កម្ពុជា​មួយ​នេះ អាច​លក់​ចេញ​នូវ​សត្វ​ទន្សាយ ទៅ​កាន់​ទី​ផ្សារ​​ស្ទើរ​គ្រប់​ខេត្ត​-រាជ​ធានី​។

តើ​អ្វី​ទៅ​ជា​គន្លឹះ​ ជួយ​ឲ្យ​កសិដ្ឋាន Cambofarm បន្ត​ពង្រីក​ខ្លួន​ មក​ដល់​បច្ចុប្បន្ន? បើប្រិយមិត្ត​ចង់ដឹងច្បាស់ សូមទស្សនា​វីដេអូ​របស់​ក្រុមការងារ [ផ្លូវទៅស្រុក] ខាងក្រោមនេះ៖

ចុចទស្សនា​វីដេអូ​ជាច្រើន​ទៀត

អ្នកស្រី កែវ ម៉ាឡែន កំពុង​កាន់​សត្វ​ទន្សាយ​ដែល​ចិញ្ចឹម​ក្នុង​កសិដ្ឋាន Cambofarm
អ្នក​ស្រី កែវ ម៉ាឡែន និងក្មួយ កំពុង​រៀប​ទន្សាយ​ ដាក់​ចូល​ទៅ​ក្នុង​ទ្រុង​ ផ្ញើ​ទៅ​ឱ្យ​អតិថិ​ជននៅ​តាម​ខេត្ត

ទស្សនា​វីដេអូគួរឲ្យ​ចាប់​អារម្មណ៍​ផ្សេងទៀត ដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;