[វីដេអូ] ជួប​អ្នកជំនាញ​ត្បាញ​កន្រ្ដក​ធាងត្នោត​​ នៅ​ខេត្ត​តាកែវ

  • 2018-08-29 04:18:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាកទាយទៅមើល៍ ថា​តើ​កន្រ្តក​ធាង​ត្នោត​មួយ គេ​អាចត្បាញ​រួច ក្នុង​រយៈពេល​ប៉ុន្មាន​នាទី? អ្នកស្រី មុំ សារ៉េម ដែល​​ជាអ្នកត្បាញកន្រ្តកធាង​ត្នោត​​លឿនបំផុត​មួយ​រូប​នៅ​ខេត្ត​តាកែវ អាចត្បាញកន្ត្រកមួយក្នុងរយៈពេលដ៏ខ្លីបំផុត ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។

អ្នក​ស្រី មាន​វ័យ ​៥០​ឆ្នាំ គឺ​ជា​អ្នក​ត្បាញ​កន្ត្រក​ធាង​ត្នោត​ម្នាក់ ក្នុង​ចំណោម​អ្នក​ត្បាញ​ជា​ច្រើន​នាក់ នៅ​ភូមិ​អង្គ​តានូ ឃុំ​លាយ​បូរ ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ​។ ក្រៅ​ពី​របរ​ធ្វើ​ស្រែ អ្នក​ស្រី​ត្បាញ​កន្ត្រក​ធាង​ត្នោត​លក់​ ជាង​៣០​ឆ្នាំ​មក​ហើយ​។

ការ​ត្បាញ​កន្ត្រក​ធាង​ត្នោត​របស់​អ្នកស្រី មុំ សារ៉េម ក៏​ដូច​ជា​អ្នក​ភូមិ​អង្គ​តានូ ដែរ ច្រើន​ធ្វើ​ឡើង​ចន្លោះ​ពី​ខែ​កុម្ភៈ ដល់​ខែ ឧសភា​។ ក្នុង​មួយ​ថ្ងៃ​អ្នក​ស្រី​អាច​ត្បាញ​កន្ត្រក​បាន​ពី ១០​ទៅ ២០ក​ន្ត្រក ហើយ ក្នុង​មួយ​ខែ​ អ្នក​ស្រី​អាច​រក​ប្រាក់​ចំណូល​ពី​ការ​លក់​កន្ត្រក​នេះ ​ពី​២០​ម៉ឺន ទៅ ៥០​ម៉ឺន​រៀល​។

ចង់ដឹង​ច្បាស់ សូមទស្សនា​វីដេអូ​របស់​ក្រុម​ការងារ [ផ្លូវទៅស្រុក វគ្គ២] ដូចខាងក្រោម៖

ចុចទស្សនា​វីដេអូ​ជាច្រើន​ទៀត

ស្វាមី​របស់​អ្នកស្រី មុំ សារ៉េម ឡើង​ដើម​ត្នោត ដើម្បី​កាប់​យក​ធាង
ស្វាមី​របស់​អ្នកស្រី កំពុង​សក​ធាង​ត្នោត ដើម្បី​យក​ទៅ​ត្បាញ​ជា​កន្រ្ដក
អ្នកស្រី​ត្រូវ​សក​ធាង​ត្នោត​ឲ្យ​ស្អាត​ មុន​ត្បាញ​ជា​កន្រ្ដក
អ្នកស្រី មុំ សារ៉េម កំពុង​ត្បាញ​កន្រ្ដក​ធាង​ត្នោត
កន្រ្ដក​ដែល​អ្នកស្រី​ត្បាញ​រួចរាល់

សូមទស្សនា​វីដេអូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាច្រើន​ទៀត​ដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;