[វីដេអូ] ម្ចាស់​ឡ​នំប៉័ង​មួយ​នៅ​កំពត ប្រាប់​វិធីសាស្រ្ដ​ដុត​នំ​ឲ្យ​ឆ្ងាញ់ ខុស​ពីធម្មតា

  • 2018-09-19 08:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហេង​ ថូង អាយុ​ ៦២​ឆ្នាំ ជា​ម្ចាស់​ឡ​នំប៉័ង ​៣៣៣ នៅ​សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត ខេត្ត​កំពត។ លោក​ប្រកប​របរ​ផលិត​នំប៉័ង​នេះ តាំង​ពី​ឆ្នាំ​ ១៩៨៩ មក​ម្ល៉េះ។ ហាងនំប៉័ង​របស់​លោក បាន​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជន ដោយសារ​តែ​លោក​បាន​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ដើម​ល្អ​ៗ ថ្មីៗ ជាគ្រឿងផ្សំ​ផលិត​នំប៉័ង។ យ៉ាងណាក្ដី ចំណុច​ពិសេស​មួយទៀត គឺ​ឡ​ដុត​នំប៉័ង។

លោក ហេង​ ថូង បញ្ជាក់ថា លោក​ដុត​នំប៉័រ ដោយ​ប្រើ​ឡ​បុរាណ ពោល​គឺ​ឡ​ដីឥដ្ឋ។ លោកថា ការ​ដុត​នំប៉័ង​ដោយ​ប្រើ​អុស នៅ​ក្នុង​ឡ​ដី​ឥដ្ឋ​នេះ អាច​ធ្វើ​ឲ្យ​នំប៉័ង​របស់​លោក ឆ្ងាញ់​ខុស​ពី​នំប៉័ង​នៃ​ហាង​ផ្សេង​ទៀត​។ វា​ប្រៀប​ដូច​ជា​ការ​ដាំ​បាយ​ ដោយ​ប្រើ​អុស​ ខុស​ពី​ការ​ដាំ​បាយ​ដោយ​ប្រើ​ភ្លើង​អគ្គិសនី​យ៉ាង​ដូច្នេះ​ដែរ​។

ចង់ដឹងលម្អិត​បន្ថែម សូមទស្សនា​វីដេអូ​របស់​ក្រុមការងារ [ផ្លូវទៅស្រុក វគ្គ២] ដូច​ខាងក្រោមនេះ៖

ចុច​ត្រង់នេះ ដើម្បីទស្សនា​វីដេអូ​ជាច្រើនទៀត

ចុចទស្សនា​វីដេអូ​ជាច្រើន​ទៀត ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;