[វីដេអូ] អ្នកភូមិថ្មគ្រែ ខេត្តក្រចេះ មិនបោះបង់របរដុតក្រឡាន ទោះលំបាកខ្លាំង!
- 2018-10-12 06:36:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
[វីដេអូ] អ្នកភូមិថ្មគ្រែ ខេត្តក្រចេះ មិនបោះបង់របរដុតក្រឡាន ទោះលំបាកខ្លាំង!
ចន្លោះមិនឃើញ
ក្រឡាន មានប្រវត្តិនៅប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយ ប៉ុន្តែក្រឡានដែលល្បីថាមានរសជាតិឆ្ងាញ់ជាងគេ ជាក្រឡានដែលផលិតដោយអ្នកភូមិថ្មគ្រែ ខេត្តក្រចេះ។ អ្នកស្រី វ៉ាន់ មីត និងគ្រួសារ គឺជាអ្នកផលិតក្រឡានមួយក្នុងចំណោមអ្នកផលិតក្រឡាន ៣០គ្រួសារផ្សេងទៀតនៅភូមិថ្មគ្រែ។
អ្នកស្រីបានលើកឡើងថា ការផលិតក្រឡាន ជាការងារលំបាក អត់ងងុយ និងប្រើពេលច្រើន ប៉ុន្តែអ្នកស្រីមិនបោះបង់នោះទេ។ ក្រៅពីអាចរកចំណូលផ្គត់ផ្គង់គ្រួសារ អ្នកស្រីមិនបោះបង់មុខរបរនេះ ដោយសារហេតុផល ២ទៀត គឺទី១ វាជាមុខរបរដែលអាចផ្ដល់ការងារដល់អ្នកភូមិថ្មគ្រែ និងទី២ វាជាអត្តសញ្ញាណរបស់ភូមិថ្មគ្រែ ដែលអ្នកស្រីចង់រួមចំណែករក្សាទុកឲ្យបានគង់វង្ស។
សូមទស្សនាវីដេអូរបស់ក្រុមការងារ [ផ្លូវទៅស្រុក វគ្គ២] ដូចខាងក្រោម៖
ចុចត្រង់នេះ ដើម្បីទស្សនាវីដេអូជាច្រើនទៀត
សូមទស្សនាបណ្ដុំរូបភាពនៃការផលិតក្រឡានរបស់អ្នកស្រី វ៉ាន់ មីត និងគ្រួសារ ដូចខាងក្រោម៖
ចុចទស្សនាវីដេអូជាច្រើនទៀត ខាងក្រោមនេះ៖
វីដេអូទី ១៧៖ ម្ចាស់ឡនំប៉័ងមួយនៅកំពត ប្រាប់វិធីសាស្រ្ដដុតនំឲ្យឆ្ងាញ់ ខុសពីធម្មតា
វីដេអូទី ១៦៖ អ្នកបើកទូកមួយរូប ប្រាប់ពីចំណុចពិសេស ៤ របស់ខេត្តស្ទឹងត្រែង
វីដេអូទី ១៥៖ នំដង្កូវល្បីថាឆ្ងាញ់ជាងគេនៅស្រុកខ្មែរ មានប្រភពនៅខេត្តកំពត
វីដេអូទី ១៤៖ រឿងពិតពីមុខរបរនេសាទអយស្ទ័រនៅកំពត ដែលលោកអ្នកអាចមិនដឹង
វីដេអូទី ១៣៖ វិធីធ្វើឆ្នាំងបាយដេរ៉ា ដែលប្រជាពលរដ្ឋខ្មែរ និយមប្រើពីដើមរៀងមក!
វីដេអូទី ១២៖ ជួបអ្នកជំនាញត្បាញកន្រ្ដកធាងត្នោត នៅខេត្តតាកែវ
វីដេអូទី ១០៖ កសិដ្ឋានមួយតាកែវ ជាប្រភពនាំចេញចង្រិតធំជាងគេនៅកម្ពុជា
វីដេអូទី ៩៖ រឿងរ៉ាវដែលអ្នកមិនធ្លាប់ដឹង ពីភូមិផលិតសម្បកណែម នៅឃុំដូនទាវ
វីដេអូទី ៨៖ សិប្បកម្មផលិតទឹកត្រីតែមួយគត់នៅស្ទឹងត្រែង បន្តប្រឹងប្រែងប្រជែងនឹងទឹកត្រីបរទេស
វីដេអូទី ៧៖ អ្នករត់កង់បីនៅសៀមរាប ចែករំលែកបទពិសោធន៍ជោគជ័យពីការប្រើប្រាស់បណ្ដាញសង្គម
វីដេអូទី ៦៖ ចំណុចពិសេស ដែលធ្វើឲ្យប្រហិតចែម៉ី ល្បីពេញបាត់ដំបង
វីដេអូទី ៥៖ ម្ចាស់សហគ្រាសផលិតនំខ្មែរអង្គរ រៀបរាប់ពីដំណើរជីវិតតស៊ូ រហូតទទួលបានជោគជ័យ
វីដេអូទី ៤៖ ហាងលក់សម្ភារៈចាស់ៗមួយកន្លែង លាក់ខ្លួនយ៉ាងស្ងៀមស្ងាត់នៅសៀមរាប
វីដេអូទី ៣៖ ស្រ្ដីម្នាក់ ច្នៃកំប្លោក ទៅជាវត្ថុមានតម្លៃ ល្បីដល់ក្រៅប្រទេស
វីដេអូទី ២៖ រឿងរ៉ាវរបស់ម្ចាស់សិប្បកម្មចម្លាក់ប្រាក់ដ៏ល្បី នៅឃុំកំពង់ហ្លួង
វីដេអូទី ១៖ ពីពោះវៀនកង់ឡាន ក្លាយជាកាបូបលុយ លើទីផ្សារអន្តរជាតិ
វីដេអូ និងរូបភាព៖ ក្រុមការងារផ្លូវទៅស្រុក