[វីដេអូ] ច្នៃសម្បក​គ្រាប់​កាំភ្លើង ធ្វើ​ជា​​គ្រឿង​អលង្ការ​​ ល្បី​ដល់​​ក្រៅ​ប្រទេស

  • 2018-10-18 04:16:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សង្គ្រាម បាន​បន្សល់ទុកនូវសម្បកគ្រាប់​កាំភ្លើង​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ជាច្រើន​នៅ​កម្ពុជា។ សមាគម​រចនា បាន​ប្រមូល​សម្បកគ្រាប់​កាំភ្លើង​​ទាំង​នោះ មក​ធ្វើ​ជា​គ្រឿង​អលង្ការ​ ដូចជា ក្រវិល ចិញ្ចៀន កងដៃ ខ្សែក បន្ដោង​ខ្សែក ក្រវិល ជាដើម។

អ្នក​ស្រី ញ៉ុក និមល អ្នក​គ្រប់​គ្រង​ទូទៅ នៃ​សមាគម​រចនា បាន​លើក​ឡើង​ថា ការច្នៃគ្រាប់កាំភ្លើង​ធ្វើ​គ្រឿង​អលង្ការ មិនមែន​ដើម្បី​រំលឹក​ពីសង្គ្រាមនោះទេ តែ​ដើម្បី​លើក​តម្កើង​ពីសន្ដិភាព។

គ្រឿង​អលង្ការ​របស់​សមាគម​រចនា មាន​ដាក់​លក់​នៅ​តាម​ហាង​ និងទី​ផ្សារនានា​​ក្នុង​ស្រុក ប៉ុន្តែទី​ផ្សារ​ធំ​របស់​វា គឺ​នៅ​បរទេស ដែល​មានដូច​ជា អាមេរិក អូស្ត្រាលី អាល្លឺម៉ង់ កាណាដា អង់គ្លេស និង ជប៉ុន ជាដើម។

សូមទស្សនា​វីដេអូ​របស់​ក្រុមការងារ [ផ្លូវទៅស្រុក វគ្គ២] ខាងក្រោមនេះ៖

ចុច​ត្រង់នេះ ដើម្បីទស្សនា​វីដេអូ​ជាច្រើនទៀត

អ្នក​ស្រី ញ៉ុក និមល អ្នក​គ្រប់​គ្រង​ទូទៅ នៃ​សមាគម​រចនា
ជាង​ទង នៅ​ក្នុង​រោង​ជាង នៃ​សមាគម​រចនា កំពុង​កាត់​សម្បក​គ្រាប់​កាំភ្លើង​ដើម្បី​ផលិត​ជា​គ្រឿង​អលង្ការ។ សម្បក​គ្រាប់​កាំភ្លើង​ ភាគ​ច្រើន​ គេ​ទិញ​ពី​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​ (CMAC)។
គ្រឿង​អលង្ការ ដែល​ច្នៃ​ចេញពីគ្រាប់​កាំភ្លើង

ចុចទស្សនា​វីដេអូ​ជាច្រើន​ទៀត ខាងក្រោមនេះ៖

វីដេអូ និងរូបភាព៖ ក្រុមការងារ​ផ្លូវទៅស្រុក

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;