[វីដេអូ] បទពិសោធន៍​ជោគជ័យ​​នៃ​ឈ្មួញ​ហូលផាមួង​មួយរូប នៅខេត្ត​តាកែវ

  • 2018-10-26 07:29:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ស្រី វណ្ណ ម៉េត អាយុ ៤៩ ឆ្នាំ ជា​អាជីវករ ទិញ​លក់​ហូល ផាមួង នៅ​ភូមិត្រពាំង​ស្រង់ ឃុំ​ស្លា ស្រុក​សំរោង ខេត្ត​តាកែវ។ អ្នក​ស្រី​ចាប់​ផ្តើម​ធ្វើ​អាជីវ​កម្ម​នេះ​នៅ​ឆ្នាំ ២០១១​។ កាល​នោះ អ្នក​ស្រី​គ្រាន់​តែ​ជា​អ្នក​ទទួល​បញ្ញើ​ទិញ​ហូល ផាមួង​ផ្ញើ​បង​ប្អូន និង​ មិត្ត​ភក្តិ​នៅ​ស្រុក​ឆ្ងាយតែ​ប៉ុណ្ណោះ។ ដោយ​មើល​ឃើញ​ឱកាស​ អ្នក​ស្រី​ក៏​ចាប់​ផ្តើម​ទិញ​ហូល ផាមួង ពី​អ្នក​ត្បាញ​នៅក្នុងស្រុក យក​​ទៅ​លក់ នៅលើទីផ្សារ​តែម្តង។

ដោយសារ​ភាពស្មោះត្រង់របស់អ្នកស្រី រួមនឹងការឆ្លើយតបនឹងតម្រូវការម៉ូតស្អាតៗប្លែកៗបាន អ្នកស្រីបែរជាប្រឈមនឹងការលក់ហូលឲ្យអតិថិជនមិនទាន់ទៅវិញ។

ចង់ដឹង​រឿងរ៉ាវ​បន្ថែម​របស់​ឈ្មួញហូលផាមួងដ៏ជោគជ័យនេះ សូមទស្សនា​វីដេអូរបស់ក្រុមការងារ [ផ្លូវទៅស្រុក វគ្គ២] ដូចខាងក្រោម៖

ចុចទស្សនា​វីដេអូ​ជាច្រើន​ទៀត ខាងក្រោមនេះ៖

វីដេអូ និងរូបភាព៖ ក្រុមការងារ​ផ្លូវទៅស្រុក

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;