[វីដេអូ] របរផលិតអង្រឹងក្រណាត់លក់ នៅខេត្ដតាកែវ

  • 2018-11-09 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តើអ្នកធ្លាប់ឃើញអង្រឹងក្រណាត់ ដែលគេតាំងលក់នៅតាមបណ្តោយផ្លូវជាតិលេខ ៣ ដែរឬទេ? ក្នុងចំណោមអង្រឹង​ក្រណាត់​ទាំង​នោះ អាច​មានខ្លះ ជាផលិតផលរបស់ អ្នកស្រី ហ៊ល សុខឃីម ដែលជាអ្នកផលិតអង្រឹងក្រណាត់ម្នាក់ ក្នុងចំណោមអ្នកផលិតជាច្រើនទៀតនៅឃុំរវៀង ស្រុកសំរោង ខេត្ដតាកែវ។

អ្នកស្រីបានចាប់ផ្តើមប្រកបរបរនេះតាំងពីឆ្នាំ ២០០៣ មកម៉្លេះ។ ការ​ត្បាញ​អង្រឹង​ក្រណាត់ ជា​ការងារ​ស្រាល​នៅ​ក្នុង​ផ្ទះ​ និង​គ្មាន​កំណត់​ម៉ោង​ពេល​ជាក់​លាក់​ទេ​ ប៉ុន្តែ​ដើម្បី​ឱ្យ​ឆាប់​ហើយ ជា​ធម្មតា អ្នកស្រី ហ៊ល សុខឃីម តែង​ងើប​ត្បាញ​អង្រឹង តាំងពី​ម៉ោង៤​ទៀប​ភ្លឺ រហូត​ម៉ោង​៧ព្រឹក​។

ចង់ដឹងច្បាស់​ពី​មុខ​របរ​នេះ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​របស់​ក្រុមការងារ [ផ្លូវទៅស្រុក វគ្គ២] ដូចខាងក្រោម៖

អ្នកស្រី ហ៊ល សុខឃីម អង្គុយ​លើ​អង្រឹង​ក្រណាត់ ដែល​ត្បាញ​រួច
**ចុចទស្សនា​វីដេអូ​ជាច្រើន​ទៀត ខាងក្រោមនេះ៖**

វីដេអូ និងរូបភាព៖ ក្រុមការងារ​ផ្លូវទៅស្រុក

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;