[វីដេអូ] វិធីភ្ញាស់កូនមាន់លក់ របស់បុរសម្នាក់នៅស្រុកត្រាំកក់
- 2018-11-12 06:26:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
[វីដេអូ] វិធីភ្ញាស់កូនមាន់លក់ របស់បុរសម្នាក់នៅស្រុកត្រាំកក់
ចន្លោះមិនឃើញ
លោកហ៊ី សុធី វ័យ ៤៦ឆ្នាំ ជាម្ចាស់អាជីវកម្មភ្ញាស់កូនមាន់លក់ នៅភូមិត្រពាំងស្រងែ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ដោយមើលឃើញពីតម្រូវការកូនមាន់ស្រែ មានការកើនឡើង លោក សុធី បានសម្រេចចិញ្ចឹមមេមាន់ និងភ្ញាស់កូនលក់ នៅឆ្នាំ២០១៦។ បច្ចេកទេសនៃការភ្ញាស់កូនមាន់នេះ បានមកពីការស្រាវជ្រាវតាម YouTube ដោយខ្លួនលោកផ្ទាល់ និងទទួលបានការគាំទ្រពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD)។
លោកបានចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន ដោយការចិញ្ចឹមមេមាន់ ៣០ក្បាល និងមានទូភ្ញាស់កូនមាន់តែមួយប៉ុណ្ណោះ។ បច្ចុប្បន្នលោកមានមេមាន់ ១០០ក្បាល មាន់ឈ្មោល ១៥ក្បាល និងមានទូភ្ញាស់ចំនួន៤។ ក្រៅពីនេះ លោកក៏ទទួលទិញពងមាន់ស្រែ ពីកសិករដែលជាដៃគូផ្គត់ផ្គង់ ផងដែរ។
បន្ទាប់ពីញាស់ហើយ កូនមាន់ទាំងនោះ នឹងត្រូវចាប់ទៅដាក់ក្នុងទ្រុងកម្តៅ មួយដាច់ដោយឡែក។ ក្នុងទ្រុងនោះមានទឹក និងចំណីសម្រាប់កូនមាន់ស៊ី។ ចាប់ពី ៣ថ្ងៃឡើងទៅ គេអាចចាប់កូនមាន់លក់បានហើយ។ កូនមាន់អាយុ ៣ថ្ងៃ មានតម្លៃ ៣៣០០រៀល ឯកូនមាន់អាយុ ១០ថ្ងៃ មានតម្លៃ ៤០០០រៀល៕
ចង់ដឹងច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូរបស់ក្រុមការងារ [ផ្លូវទៅស្រុគ វគ្គ២] ដូចខាងក្រោម៖
ចុចទស្សនាវីដេអូជាច្រើនទៀត ខាងក្រោមនេះ៖
វីដេអូទី ២៥៖ ពីកម្មករដឹកពងទាឲ្យគេ ក្លាយជាម្ចាស់អាជីវកម្មភ្ញាស់ពងទាកូនដ៏ជោគជ័យ
វីដេអូទី ២៤៖ ឈ្វេងយល់ពីរបរធ្វើផ្ទះម្រេញគង្វាល នៅស្រុកត្រាំកក់ ខេត្តតាកែវ
វីដេអូទី ២៣៖ បទពិសោធន៍ជោគជ័យនៃឈ្មួញហូលផាមួងមួយរូប នៅខេត្តតាកែវ
វីដេអូទី ២២៖ ស្រ្ដីខ្មែរ ផលិតសាប៊ូលាងចានផ្សំពីធម្មជាតិ ៩០% ទទួលការគាំទ្រខ្លាំងពីសហគមន៍
វីដេអូទី ២១៖ ស្វែងយល់ពីការផលិតឥដ្ឋការ៉ូខ្មែរ ដែលមានប្រវត្តិប្រមាណជាង ១០០ឆ្នាំ
វីដេអូទី ២០៖ ច្នៃសម្បកគ្រាប់កាំភ្លើង ធ្វើជាគ្រឿងអលង្ការ ល្បីដល់ក្រៅប្រទេស
វីដេអូទី ១៩៖ របរធ្វើលួ ជាមុខរបរប្រពៃណីរបស់អ្នកភូមិមួយ នៅខេត្តកំពត
វីដេអូទី ១៨៖ អ្នកភូមិថ្មគ្រែ ខេត្តក្រចេះ មិនបោះបង់របរដុតក្រឡាន ទោះលំបាកខ្លាំង!
វីដេអូទី ១៧៖ ម្ចាស់ឡនំប៉័ងមួយនៅកំពត ប្រាប់វិធីសាស្រ្ដដុតនំឲ្យឆ្ងាញ់ ខុសពីធម្មតា
វីដេអូទី ១៦៖ អ្នកបើកទូកមួយរូប ប្រាប់ពីចំណុចពិសេស ៤ របស់ខេត្តស្ទឹងត្រែង
វីដេអូទី ១៥៖ នំដង្កូវល្បីថាឆ្ងាញ់ជាងគេនៅស្រុកខ្មែរ មានប្រភពនៅខេត្តកំពត
វីដេអូទី ១៤៖ រឿងពិតពីមុខរបរនេសាទអយស្ទ័រនៅកំពត ដែលលោកអ្នកអាចមិនដឹង
វីដេអូទី ១៣៖ វិធីធ្វើឆ្នាំងបាយដេរ៉ា ដែលប្រជាពលរដ្ឋខ្មែរ និយមប្រើពីដើមរៀងមក!
វីដេអូទី ១២៖ ជួបអ្នកជំនាញត្បាញកន្រ្ដកធាងត្នោត នៅខេត្តតាកែវ
វីដេអូទី ១០៖ កសិដ្ឋានមួយតាកែវ ជាប្រភពនាំចេញចង្រិតធំជាងគេនៅកម្ពុជា
វីដេអូទី ៩៖ រឿងរ៉ាវដែលអ្នកមិនធ្លាប់ដឹង ពីភូមិផលិតសម្បកណែម នៅឃុំដូនទាវ
វីដេអូទី ៨៖ សិប្បកម្មផលិតទឹកត្រីតែមួយគត់នៅស្ទឹងត្រែង បន្តប្រឹងប្រែងប្រជែងនឹងទឹកត្រីបរទេស
វីដេអូទី ៧៖ អ្នករត់កង់បីនៅសៀមរាប ចែករំលែកបទពិសោធន៍ជោគជ័យពីការប្រើប្រាស់បណ្ដាញសង្គម
វីដេអូទី ៦៖ ចំណុចពិសេស ដែលធ្វើឲ្យប្រហិតចែម៉ី ល្បីពេញបាត់ដំបង
វីដេអូទី ៥៖ ម្ចាស់សហគ្រាសផលិតនំខ្មែរអង្គរ រៀបរាប់ពីដំណើរជីវិតតស៊ូ រហូតទទួលបានជោគជ័យ
វីដេអូទី ៤៖ ហាងលក់សម្ភារៈចាស់ៗមួយកន្លែង លាក់ខ្លួនយ៉ាងស្ងៀមស្ងាត់នៅសៀមរាប
វីដេអូទី ៣៖ ស្រ្ដីម្នាក់ ច្នៃកំប្លោក ទៅជាវត្ថុមានតម្លៃ ល្បីដល់ក្រៅប្រទេស
វីដេអូទី ២៖ រឿងរ៉ាវរបស់ម្ចាស់សិប្បកម្មចម្លាក់ប្រាក់ដ៏ល្បី នៅឃុំកំពង់ហ្លួង
វីដេអូទី ១៖ ពីពោះវៀនកង់ឡាន ក្លាយជាកាបូបលុយ លើទីផ្សារអន្តរជាតិ
វីដេអូ និងរូបភាព៖ ក្រុមការងារផ្លូវទៅស្រុក