[វីដេអូ] យល់ដឹង​ពី​មុខ​របរ​ផលិត​គ្រឿង​សង្ហារិម​ផ្ដៅ នៅ​ស្រុកឈូក​ ខេត្ត​កំពត

  • 2018-12-24 08:38:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពីអ្នកនេសាទសមុទ្រ និងជាអ្នកដឹកត្រីលក់ម្នាក់ លោក រ័ត្ន រ៉ែម បានចាប់ផ្ដើមផលិតគ្រឿងសង្ហារិមពីផ្តៅ នៅឆ្នាំ២០០៧។ បច្ចុប្បន្ន លោកជាប្រធានសហគមន៍ផលិតគ្រឿងសង្ហារិមពីផ្តៅ នៅភូមិព្រែកត្នោត ខេត្តកំពត ដែលមានម៉ូយធំៗ ២កន្លែងនៅផ្សារកំពត។ សមាគមន៍នេះ ក៏តែងបណ្តុះកូនផ្តៅបន្ថែម ដើម្បីកុំឲ្យពូជផ្ដៅបាត់បង់ និងដើម្បីឲ្យសិប្បកម្មផលិតគ្រឿងសង្ហារិមពីផ្តៅមាននិរន្តរភាព។ លោកបានលើកឡើងថា «សិប្បកម្ម ឬសហគ្រាសដែលល្អ ត្រូវគិតពីធនធាន និងបរិស្ថាន»។

ចង់ដឹងច្បាស់​បន្ថែម​ពី​មុខ​របរ​របស់​បុរស​ វ័យ៦៤ឆ្នាំរូបនេះ សូមទស្សនា​វីដេអូខាងក្រោម៖

លោក រ័ត្ន រ៉ែម កំពុងត្រួត​ពិនិត្យ​គ្រឿង​សង្ហារិម ដែល​ធ្វើ​រួច
**ចុចទស្សនា​វីដេអូ​ជាច្រើន​ទៀត ខាងក្រោមនេះ៖**

វីដេអូ និងរូបភាព៖ ក្រុមការងារ​ផ្លូវទៅស្រុក

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;