[វីដេអូ] ជួប​ម្ចាស់ដើម​នៃ​នំបញ្ចុកទឹកម្ហិច ខេត្តកំពត

  • 2018-12-25 08:24:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តើអ្នកធ្លាប់លឺគេនិយាយអំពីនំបញ្ចុកទឹកម្ហិចដែរឬទេ? អ្នកកំពតប្រាកដជាស្គាល់ច្បាស់ និងបានភ្លក់រសជាតិនំបញ្ចុកទឹកម្ហិចនេះរួចហើយ។ ប្រសិនបើអ្នកចង់សាកល្បង អ្នកត្រូវតម្រង់ទៅភូមិព្រៃតុម្ព នៃស្រុកទឹកឈូ ព្រោះទីនោះជាកន្លែងកំណើតរបស់នំបញ្ចុកទឹកម្ហិចនេះ។

នំបញ្ចុកទឹកម្ហិច
អ្នកស្រី ឌុច ណែត បានចាប់ផ្ដើមធ្វើនំបញ្ចុកនេះលក់មុនគេ ហើយបន្ដិចម្ដងៗ វាបានល្បីតពីមាត់មួយទៅមាត់មួយ រហូតដល់មានអតិថិជនស្កាត់មកពីទីជិតឆ្ងាយមកទទួលទានយ៉ាងច្រើនកុះករ។ មកទល់បច្ចុប្បន្ន មានកន្លែងលក់នំបញ្ចុកទឹកម្ហិចជាង៣០កន្លែងនៅទូទាំងខេត្ដកំពត ដែលមួយចំនួនធំទទួលបានការចែករំលែករូបមន្ដធ្វើពីអ្នកស្រី។

​អ្នកស្រី ឌុច ណែត បាន​បញ្ជាក់ថា ការ​ចែក​រំលែក​ចំណេះ​ជំនាញ​ដល់គ្នា គឺ​ដើម្បី​ចែកគ្នា​រស់ ដូច្នេះ​​អ្នកស្រី​មិន​ដែល​រួញរា​ក្នុង​ការ​ចែក​រំលែក​ចំណេះដឹង​ទាក់ទង​នឹង​ការ​ធ្វើ​នំបញ្ចុក​ទឹកម្ហិច​នេះ​ទៅ ​ដល់​អ្នក​ដទៃ​នោះទេ។

សូមទស្សនា​វីដេអូ​ខាងក្រោមនេះ៖

អ្នកស្រី ឌុច ណែត
ត្រីសមុទ្រ​ស្ងោ ដែល​គេ​ដាក់​ចូល​ក្នុង​ទឹក​សម្ល​នំ​បញ្ចុក​ទឹក​ម្ហិច

ចុចទស្សនា​វីដេអូ​ជាច្រើន​ទៀត ខាងក្រោមនេះ៖

វីដេអូ និងរូបភាព៖ ក្រុមការងារ​ផ្លូវទៅស្រុក

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;