[វីដេអូ] របរត្បាញសូត្រ របស់​អ្នក​ភូមិ​ប៉ោយចារ ខេត្តបន្ទាយមានជ័យ

  • 2019-02-11 08:59:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកស្រី ដាំ ស្រីមុំ ជាម្ចាស់សិប្បកម្មតម្បាញសូត្រ នៅភូមិប៉ោយចារ ខេត្តបន្ទាយមានជ័យ។ មុនក្លាយជាម្ចាស់សិប្បកម្មនេះ អ្នកស្រី​គ្រាន់តែជាអ្នកស៊ីឈ្នួលត្បាញសូត្រម្នាក់ប៉ុណ្ណោះ។ ក្នុងឆ្នាំ២០០៨ អ្នកស្រីបានចាប់ផ្តើមចងក្រងក្រុមស្ត្រីអ្នកត្បាញ និងបង្កើតជាសិប្បកម្មតម្បាញសូត្រ ផ្គត់ផ្គង់ឱ្យសមាគម Khmer Golden Silk និងអតិថិជនផ្សេងៗ។ អ្នកស្រីបញ្ជាក់ថា ការងារត្បាញសូត្រ ទាមទារការអំនត់ និងយកចិត្តទុកដាក់ខ្លាំង ព្រោះសរសៃសូត្រផុយណាស់ បើគ្មានការអត់ធ្មត់ វានឹងដាច់។

អ្នកស្រី ដាំ ស្រីមុំ
ទោះផលិតផលអ្នកស្រីមានទីផ្សារស្ទើរគ្រប់ខេត្ត-រាជធានីក្នុងប្រទេសកម្ពុជាក៏ដោយ ក៏អ្នកស្រីចង់ឲ្យអ្នកពាក់ព័ន្ធ ជួយស្វែងរកទីផ្សារបន្ថែមទៀត ដល់ផលិតផលសូត្រខ្មែរ ដើម្បីអភិរក្ស និងអភិវឌ្ឍ របរតម្បាញសូត្រដែលបន្សល់ទុកពីដូនតាមួយនេះ ឲ្យឋិតថេរគង់វង្ស។

សូម​បញ្ជាក់ថា ​សិប្ប​កម្ម​តម្បាញ​សូត្រ​របស់​អ្នក​ស្រី ដាំ មុំ មាន​ផលិត​ផល​ដែល​ផលិត​ពី​សសៃ​អំបោះ និង​សូត្រ​។ ផលិត​ផល​ទាំង​នោះ មាន​ដូច​ជា​ ភួយ​ដណ្តប់ ក្រមា​បង់​ក កន្សែង ក្រ​ណាត់​សូត្រ​... ។ ទីផ្សារ​ធំ​បំផុត​របស់​ផលិត​ផល​ទាំង​នេះ​ គឺ ខេត្ត​សៀម​រាប និង រាជធានី​ភ្នំពេញ​។

បុគ្គលិក​របស់​អ្នកស្រី ដាំ ស្រីមុំ

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ចុចទស្សនា​វីដេអូ​ជាច្រើន​ទៀត ខាងក្រោមនេះ៖

វីដេអូ និងរូបភាព៖ ក្រុមការងារ​ផ្លូវទៅស្រុក

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;