[វីដេអូ] ម្ចាស់​ផ្ទះស្នាក់ទី១ នៅ​កោះទ្រង់ ខេត្តក្រចេះ ចែករំលែក​គំនិត​អាជីវកម្ម

  • 2019-01-31 08:52:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើអ្នកធ្លាប់ទៅលេងកោះទ្រង់ ខេត្តក្រចេះ អ្នកប្រហែលជាធ្លាប់ស្នាក់នៅផ្ទះស្នាក់ទី១ «Home Stay I» របស់អ្នកស្រី វន សុវ៉ានី ហើយ។ ផ្ទះស្នាក់ទី១ នេះមានទីតាំងស្ថិតនៅក្បែរមាត់ទន្លេ មានខ្យល់បរិសុទ្ធ ហើយនៅលើកោះនោះមានឆ្នេរខ្សាច់សម្រាប់ដើរលេង ចម្ការក្រូចថ្លុង បន្លែ ស្រូវ មានសត្វជ្រឹង ដើមរកាធំ និងកន្លែងមើលថ្ងៃលិចទៀតផង។ ទាំងអស់នេះគឺសុទ្ធសឹងតែជាកន្លែងទេសចរណ៍ធម្មជាតិ។ ផ្ទះស្នាក់របស់អ្នកស្រី សុវ៉ានី ចាប់ផ្តើមបើកទ្វារទទួលភ្ញៀវទេសចរដែលទៅកម្សាន្តនៅលើកោះទ្រង់ នៅឆ្នាំ ២០០៨។ ផ្ទះស្នាក់នេះ អាចទទួលភ្ញៀវឱ្យស្នាក់នៅបាន ២០នាក់ ក្នុងមួយយប់ ហើយម្នាក់តម្លៃពី ៣ ទៅ ៤ដុល្លារក្នុងមួយយប់។ ក្រៅពីនេះ អ្នកស្រីក៏ទទួលធ្វើម្ហូបអាហារ និងមានសេវាបោកគក់សម្លៀកបំពាក់ជូនភ្ញៀវផងដែរ។

សូមទស្សនា​វីដេអូ ដូចខាងក្រោម៖

ចុចទស្សនា​វីដេអូ​ជាច្រើន​ទៀត ខាងក្រោមនេះ៖

វីដេអូ និងរូបភាព៖ ក្រុមការងារ​ផ្លូវទៅស្រុក

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;